កម្សាន្ត៖ ដូចដែរបានស្គាល់រួចមកហើយថា តារាចម្រៀង ខាន់ ជេមស៍ ជាតារាចម្រៀងជើងចាស់ ដែលបានប្រឡូក ក្នុងវិស័យចម្រៀងនៅកម្ពុជានេះ ច្រើនឆ្នាំមកហើយ ថែមទាំង បច្ចុប្បន្ន មិនថាមុខរបររកស៊ី  ការងារសិល្បៈ មានភាពកាក់កប និងមមាញឹកយ៉ាងណាក៏ដោយ ក៏លោកនៅតែបោះបង់អាជីពសិល្បៈដែរ ។  

ដោយឡែក រហូតមកទល់ឆ្នាំនេះ ទោះបីជាការងារនិង ជំនួញដែលធ្វើឲ្យតារាប្រុសរូបនេះមានការ​មមាញឹក​មែនក្តីក៏ប៉ុន្តែ លោកនៅតែអាចតស៊ូឆ្លៀតពេល បំពេញភារកិច្ចជាប្តីដ៏ល្អ ចំណាយពេលខ្លះដើរលំហែកាយជាមួយនឹងភរិយាទៀតផង ដែលមើលទៅ ប្តីប្រពន្ធមួយគូនេះពិតជាស្វីតនិង មានសេចក្តីសុខខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជាវីដេអូដែលលោកបានបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok បានធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរតារាចម្រៀងប្រុសរូបនេះជាខ្លាំង ដោយលោកជាស្វាមីដែលល្អចេះជួយទុក្ខធុរៈភរិយា ខណៈដែលមើលទៅជាក់ស្ដែង គឺប្រពន្ធរបស់លោក ខាន់ ជេមស៍ ហាក់មានបញ្ហាជើងមិនអាចដើរដោយខ្លួនឯងបាន លោកបានជួយគ្រាចុះពីឡើឡានដោយក្តីស្រលាញ់និងពេញចិត្តជាទីបំផុត៕ 

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 ខាន់ ជេមស៍
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
 ខាន់ ជេមស៍ និង ភរិយា
@khanjames7

បានក្បែអូនបងមានក្ដីសុខណាស់🥰🥰

♬ original sound - Rachana Brows - 𝐑𝐚𝐜𝐡𝐚𝐧𝐚𝐄𝐲𝐞𝐛𝐫𝐨𝐰𝐬
វីដេអូ  ខាន់ ជេមស៍ និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍