តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូន និងអ្នកនិយមតាមដានព័ត៌មានសិល្បៈកម្សាន្ត ពិសេសប្រិយមិត្តដែលជាអ្នកស្រលាញ់ ចូលចិត្ត និងគាំទ្រវិស័យបវរកញ្ញា ប្រាកដបានជាទទួលជ្រាបរួចមកហើយថា នៅសល់មិនដល់ជាងមួយខែទៀតផង កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលកម្ពុជា Miss Universe កម្ពុជាឆ្នាំ២០២១នឹងគ្រោងប្រារព្ធឡើង ដោយនឹងធ្វើការស្វែងរកម្ចាស់មកុដថ្មី ដើម្បិតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ។
យ៉ាងណាមិញ ត្រៀមជិតដល់រាត្រីនៃការផ្ទេរមកុដ ម្ចាស់មកុដបវរកញ្ញាកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ហាក់បញ្ចេញសម្រស់កាន់តែស្រស់ស្អាត ជាមួយទ្រេរមុខបែបខ្មែរដ៏ស្រស់ស្អាត អមដោយរូបថត Photo shoot ជាច្រើនសន្លឹក រហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយស្វែងរកឃើញម្ចាស់មកុដពណ៌កញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២១ នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតលើកទី៧០ នៃMiss Universe ដែលគ្រោងប្រារព្ធឡើងនៅប្រទេសអុីស្រាអែល៕
ចង់ឃើញថាតើ កញ្ញា រ៉េត សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]