សៀមរាប៖ ជឿជាក់ថាប្រាកដជា មានប្រិយមិត្តជាច្រើន បានស្គាល់ពីពិធីករ ពិធីការិនីដ៏ឆ្នើម និងមានប្រជាប្រិយ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល រួចមកហើយ ដោយអ្នកទាំងពីរបានកសាងស្ពានមេត្រីជាមួយគ្នាជាប្តីប្រពន្ធ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។   

ជាមួយគ្នានេះ កាលពីថ្មីៗ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ជា វិបុល និងអ្នកនាង គង់សុជាតិ បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យហ្វេនភាពច្រណែនខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ជា វិបុល និងអ្នកនាង គង់សុជាតិ ដែលមានអាជីពជាពិធីករ ពិធីការិនីដូចគ្នានោះ បានបង្ហាញពីសកម្មភាពជាច្រើន ខណៈពេលខ្លួនកំពុងមានដំណើរកម្សាន្ត លំហែខួរក្បាលសម្រាកពីការងារ ជាមួយស្វាមីរបស់ខ្លួន។

ជាក់ស្ដែង តាមរយៈរូបភាពនេះ គូស្វាមីភរិយាមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នារួចមក។ គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់ពួកគេនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី
 គង់សុជាតិ និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ