ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងមួយរូបដែលគេកត់សម្គាល់ឃើញនូវប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់នាង។ ពិតណាស់ បើទោះបីចូលសិល្បៈអស់ជាច្រើនឆ្នាំ តែនាងនៅតែអាចឈរជើងជាតារាកំពូលលំដាប់ទី១ដដែល។ មិនតែប៉ុណ្ណោះ គ្រប់បទចម្រៀងដែលតារារូបនេះច្រៀងម្ដងៗ ស្ដាប់ទៅពិតជាពីរោះខ្លាំងតែម្ដង។
យ៉ាងណាមិញ ថ្មីៗនេះអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងត្រូវបានអញ្ជើញចូលរួមក្នុងការប្រគុំតន្រ្តី «MEKONG-KOREA FRIENDSHIP CONCERT» ហើយកម្មវិធីមួយនេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកូរ៉េ និងបណ្ដាប្រទេសផ្សេងៗ ដែលជាប់ទន្លេមេគង្គ ដើម្បីប្រទេសទាំងអស់រួមគ្នាតែមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងអំឡុងពេលផ្សាយផ្ទាល់ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកយកនូវបទចម្រៀង«Be Yourself» ដែលបទមួយនេះមានអត្ថន័យលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យរឹងមាំ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាងបានលើកយកការសម្ដែងរបាំបួងសួងព្រាហ្មណ៍ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ(របាំព្រះរាជទ្រព្យ)។ ក្នុងនោះដែរ ក្រោយឃើញកំពូលតារាចម្រៀរូបនេះបង្ហាញមុខក្នុងកម្មវិធីលំដាបើអន្តរជាតិរួច មានហ្វេនជាច្រើនបានសម្ដែងនូវក្ដីរំភើបរីករាយ និងមានមោទនភាពចំពោះនាងគ្រប់ៗគ្នា៕
ប្រភពរូបភាព៖ Nob Dane SamAngkar
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូនៅនាទី ៥៥ៈ៣៨៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]