តារាកម្សាន្ត៖ ក្រោយជោគជ័យ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន និងហ្វេនៗ បន្ទាប់ពីបានមានឳកាសតំណាងឲ្យកម្ពុជាចូលរួមប្រគំតន្រ្តីសហប្រតិបត្តិការប្រទេសទន្លេមេគង្គ-កូរ៉េខាងត្បូង តារាចម្រៀងស្រីដ៏ល្បីជ្រកក្រោមផលិតកម្មរស្មីហង្សមាស បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជនទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសក្រោយបានយកទម្រង់របាំបុរាណខ្មែរ អមដោយសិល្ប:សម័យទំនើបបង្ហាញនៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា «រស់ជាខ្លួនឯង» ដ៏មានអត្ថន័យបង្ហាញទៅកាន់ពិភពលោក រហូតទទួលបានការសាទរយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញ ជារឿងដែលរឹតតែរំភើបជំនួសទៅទៀតនោះគឺថា ក្រោយបានបង្ហាញមុខក្នុងការប្រគំតន្រ្តីនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏ត្រូវបានគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា រត្ន័សម្បត្តិ's Art បានបង្ហាញស្នាដៃគូររូបតារាស្រីរូបនេះ ជាគំរូឌីជីថលយ៉ាងស្រស់ស្អាត នៅក្នុងឈុតបុរាណខ្មែរយ៉ាងប្រណីតឥតខ្ចោះ រហូតធ្វើឲ្យអ្នកគាំទ្រនាំគ្នាសរសើរសឹងតែគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កម្មវិធីប្រគំតន្រ្តី "Mekong Korea Exchange Year" គឺធ្វើឡើងក្នុងគោលបំណងផ្តោះប្តូរវប្បធម៌រវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅដើម្បីរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរួមមួយ៕

ចង់ឃើញថាតើគំរូបែបឌីជីថលរបស់អ្នកនាង ឱក សុគន្ធកញ្ញា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

គំរូឌីជីថលតារាចម្រៀងស្រី ឳក សុគន្ធកញ្ញា
គំរូឌីជីថលតារាចម្រៀងស្រី ឳក សុគន្ធកញ្ញា
អ្នកនាង ឳក សុគន្ធកញ្ញា
អ្នកនាង ឳក សុគន្ធកញ្ញា
អ្នកនាង ឳក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា