តារាកម្សាន្ត÷ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសអ្នកដែលនិយមគាំទ្រ និងតាមដានព័ត៌មានសិល្ប:កម្សាន្តប្រាកដជាធ្លាប់បានទទួលជ្រាបរួចហើយ អំពីអាជីពផ្ទាល់ខ្លួន របស់តារាប្រុសស្រី២ដួង គឺលោក ហ្សូណូ និងកញ្ញា មាន សូនីតា ដែលក្រៅតែពីអាជីពជាអ្នកសិល្ប:ប្រឡូកនៅក្នុងវិថីជាតារាចម្រៀង និងសម្តែង តារាប្រុសស្រីទាំងពីរនាក់នេះក៏មានអាជីវកម្មផ្ទាល់ខ្លួន ជាម្ចាស់ហាងលក់សម្លៀកបំពាក់ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនថែមទៀតផង។
ជាក់ស្តែងតារាចម្រៀងសម្លេងផ្អែមពិរោះ សាច់ដុំកង់ៗ លោកហ្សូណូ គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយមានយីហោប្រ៊េនថា ZONO Clothes ដែលមានទីតាំងនៅម្តុំទួលទំពូង និងមានលក់សម្លៀកបំពាក់បុរសជាច្រើនម៉ូត និងច្រើនម៉ាកថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ចំណែកឯកញ្ញា មាន សូនីតា ក៏មិនខុសគ្នាពីលោកហ្សូណូប៉ុន្មានដែរ ដោយតារាស្រី សម្លេងស្កក ពិរោះរូបនេះក៏ជាម្ចាស់ហាងលក់សម្លៀកបំពាក់ដែលច្នៃពីក្រមាខ្មែរដ៏ស្រស់ស្អាត មានយីហោថាផ្ទះស្រឡាញ់ ដែលមានទីតាំងនៅម្តុំបុរីប៉េងហួត បឹងស្នោរ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកគាំទ្រ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
១/.លោក ហ្សូណូ



២/.កញ្ញា មាស សូនីតា



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]