រាជធានីភ្នំពេញ ៖ ក្រោយបង្ហាញ សាវតាពិត តារាចម្រៀង ខាន់ ជេមស៍ មានប្រពន្ធរួចហើយ ថែមទាំងមានកូនប្រុសស្រី​ដល់ទៅ ៤នាក់រួចនោះ ធ្វើឲ្យ មហាជនភ្ញាក់អារម្មណ៍មិនតិចទេ ឃើញតែនៅក្មេងៗ មើលទៅមិនចេះចាស់សោះ ចុងក្រោយបែរជា លេចថា មានប្រពន្ធកូនរួច។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល កូនស្រីច្បងរបស់​តារាចម្រៀងជើងចាស់រូបនេះវិញ មិនមែនអាយុតិចទេ ក្បែរ១៨ឆ្នាំទៅហើយ ពេញក្រមុំស្កូកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាក្តី ថ្មីៗនេះ រូបលោក​បាន ប្រៀបធៀបរូបថត កាលកូនស្រីច្បងនៅតូច ពរនឹងដៃ រវាងរូបថតពេលបច្ចុប្បន្ន កូនស្រីប្រែប្រួល ពីក្មេងពរដៃ រហូតដល់ពេញរូបពេញរាង សម្រស់ប្រែប្រួល តែមើលទៅ រូបលោកវិញ ជាង១០ឆ្នាំទៅហើយ មើលទៅ នៅតែសង្ហាដដែល សូម្បីតែរាងរូវរបស់ខ្លួន ក៏មិនផ្លាស់ប្តូរដែរ ចឹងហើយ ទើបធ្វើឲ្យ ពេលដំបូងៗ រូបលោក បង្ហាញមុខកូនៗ បណ្តាអ្នកគាំទ្រស្មានតែ រូបលោកសម្តែង ព្រោះមើលទៅ ប៉ាៗកូន៤ទៅហើយ តារាប្រុស ខាន់ ជេមស៍ នៅឃើញក្មេងបែបនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ខាន់ ជេមស៍
តារាចម្រៀង ខាន់ ជេមស៍ និងភរិយា
តារាចម្រៀង ខាន់ ជេមស៍ និងគ្រួសារ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍