តារាកម្សាន្ត៖ ដូចពាក្យចាស់លោកពោលថា ទឹកដោះម្តាយថ្លៃ តារាប្រុសខ្មែរល្បីៗ៤ដួង គឺលោក អេឡិចចាន់ត្រា លោកញ៉ែម សុគន្ធ លោកអុឹម ជីវ៉ា និងតារាចម្រៀងដ៏ល្បីនេនទុំ សុទ្ធសឹងតែបានមានសំណាងរួចរស់ជីវិតពីគ្រោះថ្នាក់ចរាចរណ៍ធំៗ រហូតធ្វើឲ្យមហាជន និងជាពិសេសអ្នកនិយមគាំទ្រតារាប្រុសទាំង៤ដួងនេះ ផ្ទុះការភ្ញាក់ផ្អើលសឹងតែគ្រប់គ្នាតែម្តង។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ តារាសម្តែង លោកអេឡិចចាន់ត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានបើករថយន្តស៊េរីទំនើបBMWលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាភ័ព្វសំណាងតារាប្រុសរូបនេះមិនមានរងរបួសឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯលោក ញ៉ែម សុគន្ធ ក៏មានប្រវត្តិក្នុងគ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នាទៅនឹងលោក អេឡិចចាន់ត្រាដែរ ដោយតារាប្រុសរូបនេះធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកបុករបាំងពុះចែកថ្នល់នៅត្រង់ចំណុចមួយស្ថិតនៅលើបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យ៉ាងណាមិញ ចំណែកឯពិធីករ លោកអុឹម ជីវ៉ា ក៏ជាមនុស្សមានសំណាងខ្ពស់ម្នាក់ដែរនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយឡានរបស់តារាប្រុសរូបនេះធ្លាប់បានបើកធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់មួយគ្រឿង នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ ២២-២៣ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង និងបណ្តាលឲ្យស្លាប់ម្នាក់ ប៉ុន្តែជាសំណាងល្អលោក និងក្រុមការងារមានភ័ព្វសំណាងរួចរស់ជីវិត។
ចំណែកឯ លោក នេនទុំ ក៏មិនខុសគ្នាប៉ុន្មានពីតារាប្រុស៣ដួងខាងលើដែរ ដោយតារាប្រុសរូបនេះ ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយបានបុកនឹងសត្វក្របី រហូតធ្វើឲ្យផ្នែកខាងមុខរថយន្តខូចខាតជាដំណំ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]