ភ្នំពេញ៖ ពិតណាស់បច្ចុប្បន្នមានសិល្បករ សិល្បការិនីជាច្រើនបានសម្រេចិត្តរៀបការជាបន្តបន្ទាប់ ខណៈបានជួបនូវស្នេហាពិតប្រាកដនិងច្បាស់លាស់នោះ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលសិល្បការិនីមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈខ្មែរវិញ គេឃើញមានតារាស្រីជាច្រើនមានវាសនាល្អ បានរៀបការជាមួយស្វាមីមានអត្តចរិតល្អ ស្មោះត្រង់ ព្រមទាំងជាបុរសដែលមានមុខរបរច្បាស់លាស់ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភទៀតផង។  

យ៉ាងណាមិញ គេអានិយាយបានថា សិល្បការិនីដ៏ល្បីប្រចាំប្រទេសទាំងនេះ ពិតជាមានភ័ព្វសំណាងខ្ពស់ មិនត្រឹមមានមហាជនគោរពស្រលាញ់ប៉ុណ្ណោះទេ តែនាងថែមទាំងបានរៀបការសាងជីវិតគ្រួសារមួយយ៉ាងមានក្ដីសុខ និងសុភមង្គលជាមួយបុរស ដែលមានឋានៈស័ក្ដិខ្ពស់ក្នុងជួររាជការ និងជាអ្នកជំនួញអភិជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ ស្របពេលបានស្វាមីមានទ្រព្យច្រើនចាយមិនអស់នោះ តារាស្រីទាំង៥រូប ត្រូវបានមហាជនមើលឃើញថា មិនព្រមដេកស្ងៀមចាំតែចាយលុយស្វាមី តែពួកគេបែរជាខំធ្វើការ​ប្រើកម្លាំងញើសឈាម​ និងបន្តការងារសិល្បៈដដែល។ ហើយតារាស្រីដែលត្រូវបានទស្សនិកជនសរសើរពីការខំប្រឹងធ្វើការមិនពឹងពាក់លើកម្លាំងស្វាមីនោះមាននដូចជា៖

១៖ អ្នកនាង ឱក សុគន្ធកញ្ញា

កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថាបានរៀបអាពាហ៍ពិពាហ៍ជាមួយកូនប្រុសបង្កើតរបស់ម្ចាស់ផលិតកម្មរស្មីហង្សមាស ហើយនាងនៅតែបន្តការងារសិល្បៈមិនព្រមបោះបង់ ដេកចាំតែចាយទ្រព្យសម្បត្តិស្វាមីឡើយ។ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី

២៖ អ្នកនាង សុគន្ធ និសា

កំពូលតារាចម្រៀងសម្លេងផ្អែមស្រាលស្រទន់ អ្នកនាង សុគន្ធ និសា គេដឹងថាអ្នកនាងបានរៀបការជាមួយបុរសអនិកជនខ្មែរម្នាក់រស់នៅឯប្រទេស សហរដ្ឋអាមេរិក ហើយស្វាមីតារារូបនេះ ក៏ជាអ្នកមានមុខក្នុងវិស័យការងារ ដែលមានតួនាទីខ្ពស់ផងដែរ។ ពិតណាស់ ទោះបានរៀបការជាមួយស្វាមីមានទ្រព្យច្រើន តែតារាស្រីរូបនេះ នៅបន្តការងារសិល្បៈ មិនឲ្យមហាជននិយាយថាដេកស្ងៀមចាំតែចាយទ្យព្យប្ដីឡើយ ដោយនាងខំប្រឹងធ្វើការប្រើញើសឈាមខ្លួនឯង។

  អ្នកនាង សុគន្ធ និសា
អ្នកនាង សុគន្ធ និសា 

៣៖ អ្នកនាង នៅ សូនីតា

បើក្រឡេកមើលតារាសម្ដែងស្រីអ្នកនាង នៅ សូនីតា បច្ចុប្បន្នគេដឹងផងដែរថា អ្នកនាងមានងារជាជំទាវ ខណៈបានរៀបការជាមួយស្វាមីដែលមានមុខមាត់ក្នុងសង្គម ព្រមទាំងមានឋានៈខ្ពស់នោះ។ ពិតណាស់ ទោះមានងារជាជំទាវក៏ពិតមែន​ តែតារារូបនេះនៅតែខំប្រឹងរកស៊ី និងឆ្លៀតបំពេញការងារសិល្បៈ មិនព្រមបោះបង់ចោលឡើយ។ 

  អ្នកនាង នៅ សូនីតា
  អ្នកនាង នៅ សូនីតា និងស្វាមី

៤៖ អ្ននកនាង ម៉ាក សែនសូនីតា

ងាកមកមើលតារាសម្ដែងស្រីអ្នកនាង ម៉ាក សែនសូនីតា បច្ចុប្បន្នបានរៀបការជាមួយស្វាមីដែលមានមុខជំនួញច្រើនកន្លែង ព្រមទាំងជាអ្នកមានមុខមាត់ក្នុងសង្គម និងមានឋានៈខ្ពស់ក្នុងជួររាជការផងដែរ។​ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ឃើញនោះ​ តារារូបនេះនៅតែបន្តការងារចាស់មិនចោលសិល្បៈឡើយ ហើយនាងក៏មានជំនួញក្នុងដៃច្រើនកន្លែងទៀតផង។

  អ្នកនាង ម៉ាក សែនសូនីតា
  អ្នកនាង ម៉ាក សែនសូនីតា និងស្វាមីឮ

៥៖ អ្នកនាង ពេជ្រ សូលីកា

តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយបុរសមានមុខជំនួញបែបអភិជនម្នាក់ ហើយថ្មីៗនេះនាងកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។ លើសពីនេះទៅទៀត គេឃើញថាទោះស្វាមីនាងមានមុខជំនួញធំក្នុងដៃយ៉ាងណាក្ដី ក៏តារារូបនេះនៅតែបន្តការខំប្រឹងដើលើវិថីសិល្បៈមិនចាញ់តារាស្រីទាំង៤នាក់ខាងប៉ុន្មានឡើយ។ 

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា ជាមួយស្វាមី និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា