តារាកម្សាន្ត៖ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច មហាជន និងជាពិសេសអ្នកដែលនិយមគាំទ្រ អតីតម្ចាស់មកុដបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ កញ្ញារ៉េត សារីតា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលតារាស្រីដ៏មានប្រជាប្រិយភាពរូបនេះបានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីម៉ូតសក់សេះរបស់ខ្លួន លក្ខណ:ស្អាតប្លែកតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតចំនួនបីប៉ុស្តិ៍នោះ កញ្ញា រ៉េត សារីតា បានបង្ហាញម៉ូតសក់កាត់ថ្មីបែបសក់សេះ អមដោយកាយវិកាយ ស្ទាយ៍ថតរូប និងការផាត់មុខដ៏ស្រស់ស្អាត សាកសមទាំងទម្រង់មុខនិងសក់ ព្រមទាំងស្នាមញញឺមដ៏ស្រទន់ រហូតធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ អតីតបវរកញ្ញាឯកចក្រវាលកម្ពុជារូបនេះ លាន់មាត់សរសើរសឹងតែគ្រប់ៗថា សារីតាស្អាតប្លែកជាមួយនឹងម៉ូតសក់បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរកត់សម្គាល់ផងដែលថា ក្រោយបានបញ្ចប់បេសសកម្មជាតំណាងឲ្យកម្ពុជានៅក្នុងការប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលលើកទី៦៩ នៅសហរដ្ឋអាមេរិក កញ្ញារ៉េត សារីតា ហាក់ទទួលបានការងារថ្មី និងការគាំទ្រពីសំណាក់មហាជនកាន់តែខ្លាំង រីឯរូបសម្រស់របស់តារាស្រីរូបនេះក៏រឹតតែស្រស់ស្អាតជាងមុនថែមទៀតផង៕
ចង់ឃើញថាតើកញ្ញារ៉េត សារីតា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]