ភ្នំពេញ៖  ​ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នីរតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ និងទទួលបានការគាំទ្រខ្លាំងផងដែរនាពេលបច្ចុប្បន្ន ។

ជាមួយគ្នានេះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ រីឯចំណែកចំណងអាពាហ៍ពិពាហ៍របស់លោក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងគ្នានេះផងដែរ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនោះគឺលោក នី រតនា បានដឹកដៃភរិយាបណ្តូលចិត្តជាទីស្រលាញ់ មកថតវីដេអូចម្រៀងច្រៀងរួមគ្នា មួយបទក្នុងបទ«អ្នកណាគោះទ្វារ» ឃើញថាពិតជាពិរោះមិនធម្មតា ទោះបីជាភរិយារបស់លោកមិនមែនជាអ្នកចម្រៀងអាជីពក៏ដោយ ។ ហើយអាចនិយាយបានថា នេះគឺជាលើកទី១នោះទេ សម្រាប់ភរិយារបស់លោក នី រតនា ដែលបានបង្ហាញខ្លួនថតវីដេអូចម្រៀងជាមួយនឹងស្វាមី បែបនេះ៕

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

នីរតនា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
នីរតនា និង​ភរិយា
 នីរតនា និង​ភរិយា ច្រៀងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា