អូស្តា្រលី ៖ ពិតណាស់ អតីតតារាសម្តែងស្រី ដាញ់ ម៉ូនីកា ធ្លាប់ជាតារាដែលទទួលបានការគាំទ្រនិង ចាប់អារម្មណ៍ជាច្រើន ពីសំណាក់បងប្អូនប្រជាជនខ្មែរ កាលកន្លងទៅ។
ជាមួយគ្នានេះ អតីតតារាសម្តែងរូបនេះ បានផ្អាកពីអាជីពសម្តែងក្នុងវិថីសិល្បៈក៏ព្រោះ ត្រូវរៀបការនឹងបន្តកសាងគ្រួសារនៅឯទឹកដីប្រទេសអូស្ត្រាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០មកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើគិតមកដល់ពេលនេះ រូបនាងនិងស្វាមី បានទទួលចំណងដៃកូនប្រុសស្រីចំនួន២នាក់រួចមកហើយ ដែលកូនស្រី ពេលធំឡើង ស្រស់ស្អាតខ្លាំង ហេតុតែមាន អ្នកម៉ាកជា អតីតតារាសម្តែងល្បីឈ្មោះ មុខមាត់ត្រូវគេសរសើរគ្រប់គ្នា ថាស្អាតមួយចប់ តែមកមើលកូនស្រីបណ្តូលចិត្តវិញ ក៏កាត់តាម្តាយមិនស្ទើរដែរ មុខមាត់កូនស្រី គួរឲ្យស្រលាញ់ នៅតូចស្អាតប៉ុន្នេះ ចុះទម្រាំ អាយុច្រើនចេះថែសម្រស់វិញនោះ មិនដឹងស្រស់ស្អាតយ៉ាងណា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]