ភ្នំពេញ៖ ជាការពិតណាស់ នាមជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា តែងតែទទួលបានការ ស្រលាញ់ គាំទ្រ ពីមហាជន ក្មេង ចាស់ ប្រុស ស្រីគ្រប់ស្រទាប់ ។ មិនតែប៉ុណ្ណោះ អ្នកនាង មិនត្រឹមតែជា តារាចម្រៀង សម្លេងពិរោះ នោះទេ ថែមទាំងមានសម្រស់ស្រស់ស្អាតផងដែរ។ 

យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា នាងបានរៀបការសាងគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបានដដែល ឬអាចនៅបានថានៅតែល្បី មានអ្នកគាំទ្រកាន់តែច្រើនផងដែរ។ បើងាកមកចាប់អារម្មណ៍អំពីសម្រស់របស់ សុគន្ធកញ្ញា ពេលនេះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែតុបតែងខ្លួនស្រស់ស្អាត ទាក់ទាញចិត្តហ្វេនៗឃើញហើយសរសើរជាហូរហែ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើងាកមកមើលរូបភាពដែលនាងទើបតែបង្ហោះ លើបណ្ដាញសង្គមកាលពីថ្មីៗ ក្នុងឈុតខ្មៅវាលខ្នងនេះ យើងឃើញថា រូបរាងរបស់ សុគន្ធកញ្ញា ពេលនេះកាន់តែស្រឡូន ស្បែកសម៉ត់រលោង ជាមួយការលេងម៉ូតសម្លៀកបំពាក់ដ៏លេចធ្លោថែមទៀតនោះ អាចបង្ហាញបានថា សម្រស់របស់តារាស្រីរូបនេះនៅតែស្រស់ស្អាតខ្លាំង បើទោះបីជាមានកូនមួយទៅហើយក៏ដោយ៕  

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង គ្រួសារ
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា