តារាកម្សាន្ត៖ ក្រោយចាប់ដៃរួមរស់យ៉ាងមានក្តីសុខ ជាមួយនឹងឧត្តមស្វាមី និងកូនៗរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏មានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ក្នុងកំឡុងទសវត្សទី៩០ អ្នកស្រី អម្ពរទេវី បានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពជិះស្គីជាមួយនឹងស្វាមី យ៉ាងមានក្តីសុខ រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរព្រាតតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតបួនសន្លឹកនោះ អ្នកស្រី អម្ពរទេវី បានបង្ហាញនូវទិដ្ឋភាពរដូវរងានៅស្រុកអាមេរិក អមដោយស្នាមញញឹមយ៉ាងមានក្តីសុខសុភមង្គល ជាមួយនឹងស្វាមី និងកូនៗ ព្រមទាំងមិត្តភក្តិក្នុងកំឡុងពេលជិះស្គីនៅលើចំណោតភ្នំមួយ ដោយអ្នកស្រីអម្ពរទេវី បានកាន់ខ្សែស្គី បង្ហាញស្នាមញញឹម ដែលប្រកបដោយភាពសប្បាយរីករាយជាខ្លាំងក្រៃលែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ក្រោយចាកចេញពីមាតុភូមិកម្ពុជា ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក អ្នកស្រី អម្ពរទេវី តារាសម្តែងដ៏ល្បីល្បាញ ជានិច្ចកាលតែងតែបង្ហាញរូបថតជុំគ្រួសារយ៉ាងមានសុខមង្គល ជាមួយនឹងស្វាមី ព្រមទាំងកូនៗ ដែលធ្វើឲ្យមហាជនខ្មែរលាន់មាត់សរសើរសឹងតែគ្រប់ៗតែម្តង៕
ចង់ឃើញថាតើ អ្នកស្រីអម្ពរទេវី និងក្រុមគ្រួសារមានសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]