ភ្នំពេញ៖ អាចនិយាយបានថា ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខឲ្យមហាជនបានស្គាល់មុខភរិយា គេតែងតែឃើញតារារូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលទំនេរពីការងារ។ ពិតណាស់ គ្រប់សកម្មភាពរបស់តារារូបនេះ និងភរិយា តែងតែបង្ហាញឲ្យហ្វេនឃើញពីទំនាក់ទំទងក្នុងគ្រួសារយ៉ាងកក់ក្ដៅ  និងមានសុភមង្គលជានិច្ច។ 

ជាមួយគ្នានេះដែរ បើនិយាយពីរឿងរ៉ាវស្នេហារវាងលោក ខាន់ ជេមស៍ជាមួយភរិយា អ្នកទាំងពីរមានទំនាងទំនងនិងបានរៀបការជាមួយគ្នា២០ឆ្នាំហើយ។ ម្យ៉ាងវិញទៀត បច្ចុប្បន្នតារារូបនេះក៏មានកូនប្រុស២នាក់ និងកូនស្រី២នាក់ សុទ្ធតែមានមុខមាត់ស្អាតៗ ចំណែកកូនស្រីច្បងក៏ធំពេញក្រមុំទៀតផង។ លើសពីនេះទៅទៀត ស្របពេលដែលកូនៗ កាន់តែធំដឹងក្ដី គេតែងសម្លឹងឃើញតារចម្រៀងរូបនេះ កាន់តែបំពេញតួនាទីជាប៉ាៗបានយ៉ាងល្អ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះលោក ខាន់ ជេមស៍ បានបង្ហោះវីដេអូខ្មីមួយ ដោយបង្ហាញទង្វើយ៉ាងស្វីតដាក់ភរិយា ហើយសកម្មភាពក្នុងវីដេអូមួយនោះ លោកបានយកចិត្តដាក់លើភរិយាខ្លួន ព្រមទាំងបានបញ្ចុកបាយប្រពន្ធថែមទៀតផង។ ក្នុងនោះដែរ ទង្វើបែបនេះអាចនិយាយបានថា កម្រនឹងឃើញមានតារាប្រុសណាធ្វើដាក់ភរិយាខ្លួនយ៉ាងដូច្នេះណាស់។ មិនតែប៉ុណ្ណោះ ក្រោយហ្វេនឃើញវីដេអូមួយនេះរួច ពួកគេបានចូលទៅCommet សរសើរពីទំនងទំនងល្អពីជីវិតប្ដីប្រពន្ធតារាចម្រៀងរូបនេះគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាព និងវិដេងូខាងក្រោម៖ 

  លោក ខាន់ ជេមស៍
  លោក ខាន់ ជេមស៍ និងភរិយា
  លោក ខាន់ ជេមស៍ និងភរិយា
  លោក ខាន់ ជេមស៍ និងភរិយា
  លោក ខាន់ ជេមស៍ និងភរិយា
  លោក ខាន់ ជេមស៍ និងភរិយា
វីដេអូលោក ខាន់ ជេមស៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍