ភ្នំពេញ៖ ពិតណាស់ នរណាៗក៏ដឹងដែរថា តារាចម្រៀង ខាន់ ជេមស៍ សព្វថ្ងៃនេះ កំពុងឡើងកូដខ្លាំង ក្រោយពេល ស្ងាត់ពីសិល្បៈមួយរយៈពេលធំ ដោយក្នុងនោះ គេឃើញ រូបលោក ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងវិស័យអចលទ្រព្យ ការលក់ដីឡូត៍ នេះតែម្តង។

មិនតែប៉ុណ្ណោះ ក្រៅ ពីជោគជ័យលើមុខជំនួញហើយនោះ បើក្រឡេកទៅមើល គ្រួសាររបស់តារាចម្រៀងប្រុសរូបនេះវិញ ក៏មិនធម្មតាដែរ មានកូនប្រុសស្រី ៤នាក់ លើសពីនេះទៅទៀត ម្នាក់ៗសុទ្ធតែស្រស់ស្អាត ស្រស់សង្ហា ថែមទាំង មានដុងសិល្បៈដូចៗគ្នាទៀត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅ មើល កូនស្រីច្បងរបស់​តារាចម្រៀងជើងចាស់រូបនេះវិញ មិនមែនអាយុតិចទេ ក្បែរ១៨ឆ្នាំទៅហើយ ពេញក្រមុំស្កូកតែម្តង។ ជាក់ស្ដែង នៅ មុននេះបន្តិច លោកប៉ាស្រស់សង្ហារូបនេះ បានបង្ហោះរូបភាពឈរកាន់ដៃក្បែរកូនស្រីជាទីស្រលាញ់ កម្ពស់ខ្ពស់ជិតស្មើរលោកប៉ាគេទៅ ហើយ ជាមួយទឹកមុខញញឹមប្រិមប្រិយតែម្ដង ដែលមើលទៅ មិនសមឪពុកកូនសោះ ព្រោះលោក ខាន់ ជេមស៍ នៅ តែក្មេងសង្ហាដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍
ខាន់ ជេមស៍ និង កូនស្រី
ខាន់ ជេមស៍ និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍