ភ្នំពេញ៖ ជាការពិតណាស់ លោកនី រតនា គឺជាអតីតបេក្ខជន និងជាម្ចាស់ពាន Cambodian Idol រដូវកាលទី១ បច្ចុប្បន្នលោកក៏ជាកំពូលតារាចម្រៀងដល់ល្បីល្បាញមួយរូបផងដែរ ដែលមានទស្សនិកជនជាច្រើន បានទទួលស្គាល់នូវសមត្ថភាពរបស់លោក។ 

ជាងនេះទៅ ទៀត ហើយចាប់តាំងតែពីថ្ងៃរូបលោក បានរៀបអាពាហ៍ពិពាហ៍ ជាមួយភរិយាដ៏ពូកែនិងមានសម្រស់ស្រស់ស្អាតមក ភាពល្បីល្បាញរបស់លោកកាន់តែមានប្រជាប្រិយភាពជាងមុនទៅ ទៀត ដោយសារតែជីវិតគូ ក៏ដូចជាគ្រួសារ ពោរពេញទៅ ដោយក្តីសុខខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីម្សិលមិញនេះ តារារូបនេះក៏បានធ្វើខួបកំណើតឲ្យភរិយាយ៉ាងសាមញ្ញជាមួយមិត្តភក្តិជិតស្និត ហើយភរិយាក៏បានបង្ហោះរូបភាពផ្អែមល្អែម ជាមួយស្វាមីសំណព្វចិត្ត ដោយបានភ្ជាប់នូវសារមួយឃ្លាបែបនេះថា៖

សារ ភរិយា លោក នី រតនា

ក្នុងនោះផងដែរ​មិនមានមនុស្សមិនតិចទេ ដែលបានលួចច្រណែននិងគូស្វាមី ភរិយាមួយគូនេះ​ ដែលឃើញថាទទួលបានការចាប់អារម្មណ៍ជាច្រើន តាមរយៈអ្នកនិយមលេងបណ្ដាញសង្គម ដោយកន្លងតារាប្រុសសម្លេងផ្អែមមួយរូបនេះ តែងផ្ដល់ក្ដីស្រលាញ់ផ្អែមល្ហែមដល់កូននិងភរិយាជានិច្ចផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នី រតនា និងគ្រួសារ
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា