កំពង់ស្ពឺ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា ជាតារាចម្រៀងស្រីមួយរូបដែលមានទេពកោសល្យពូកែ ព្រោះមិនថាច្រៀងបទទម្រង់អ្វីក៏ដោយ ក៏នាងអាចបកស្រាយបានយ៉ាងពីរោះក្រអួនក្រអៅ ផងដែរ។
ជាមួយគ្នានេះ បើនិយាយពីរូបរាងរបស់ម្ចាស់បទ «មិនព្រមនៅ ក្បែរអូនឲ្យយូរជាងនេះ» រូបនេះវិញ យើងឃើញថា តាំងតែពីប្រឡូកក្នុងសិល្បៈដំបូងៗរហូតដល់ពេលនេះ អ៊ីវ៉ា នៅ តែអាចថែរក្សារូបរាងនិងដងខ្លួនបានតូចស្រឡូនដដែល និងមិនធ្លាប់មានដំណឹងថានាងជ្រើសរើសវិធីកែសម្ផស្សដោយវះកាត់ត្រង់ណាដូចតារាដទៃនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះមិនមានកែកុន តែសម្រស់ដ៏ធម្មជាតិរបស់ អ៊ីវ៉ា ក៏មានភាពលេចធ្លោទាក់ចិត្តអ្នកគាំទ្រមិនតិចនោះដែរ ព្រោះរាល់ពេលចេញគ្រប់កម្មវិធីតូចធំនានា នាងមិនសូវនិយមផាត់មុខក្រាស់ៗ ឬតុបតែងឆើតឆាយពេកឡើយ ពោលគឺនាងតែងតែធ្វើសក់ ផាត់មុខបែបស្រាលៗ ធម្មតាៗ ស្លៀកពាក់សមរម្យ ប៉ុន្តែគ្រប់ស្ទាយ៍របស់នាង នៅ តែមើលទៅ ស្រស់ស្អាតគួរឲ្យសរសើរតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]