សហរដ្ឋអាមេរិក ៖ ដូចដែរដឹងស្រាប់ហើយថា បវរកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 មានបងប្អូនបង្កើតចំនួន៣នាក់ ដែលប្អូនប្រុសពៅ កំពុងតែរស់នៅនិងសិក្សានៅសហរដ្ឋអាមេរិក ដែលរូបលោក ទើបនឹងបញ្ចប់ការសិក្សា ថ្នាក់វិទ្យាល័យក្រោយពេល បងស្រីបានបញ្ចប់ភារកិច្ចប្រកួត Miss Universe 2020 កាលពីឆ្នាំមុននេះ។

យ៉ាងណាមិញ ថ្មីៗនេះ ប្អូនស្រីទី២របស់ បវរកញ្ញារូបនេះ បានវីដេអូនិងសាររៀបរាប់ពី ភាពរីករាយនិងមោទនភាពចំពោះប្អូនប្រុស ព្រោះបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ ប្អូនប្រុសបន្តសិក្សាលើជំនាញបើកយន្តហោះ ដែលពេលនេះ រូបលោក មានអាយុត្រឹមតែ ១៨ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែអាចមានសមត្ថភាព បើកយន្តហោះខ្នាតតូចដោយខ្លួនឯងបាន ឃើញហើយ មហាជនពិតជា ផ្ទុះការកោតសរសើរជាខ្លាំង បងស្រីខ្លា ប្អូនក៏ខ្លាដែល មិនត្រឹមតែមាន មុខមាត់សង្ហាប៉ុណ្ណោះទេ ថែមទាំងពូកែទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ប្អូនស្រីទី២របស់ បវរកញ្ញារូបនេះគឺ កញ្ញា រ៉េត ស្រីនាថ បានសរសេររៀបរាប់ច្បាស់ៗ យ៉ាងដូច្នេះថា ៖

 Sreyneath Reth

បើចង់ដឹងឲ្យកាន់ច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

បងប្អូនទាំងបីរបស់ រ៉េត សារីតា
រូបភាព
ប្អូនប្រុស និងកញ្ញា រ់េត សារីតា
ប្អូនប្រុសកញ្ញា រ់េត សារីតា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា