ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ ត្បិតតែនាងមានរូបរាងតូចច្រឡឹងមិនសូវខ្ពស់ដូចបវរកញ្ញាដទៃមែន ប៉ុន្តែនាងពិតជាមានសម្រស់ស្រស់ស្អាតមួយបែប មានទាំងសមត្ថភាព មានទាំងចំណេះដឹងយ៉ាងពូកែ ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗមានការកោតសរសើរ ពេញចិត្តនិងតាមដានអំពីនាងជាហូរហែ។
ជាក់ស្ដែង តាមរយៈរូបភាពមួយចំនួនដែលខាង Page LAWOGA បានបង្ហោះនៅលើបណ្ដាញសង្គមនៅខាងក្រោមនេះ ពិតជាធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយមានការចាប់អារម្មណ៍គ្រប់គ្នា។
ដោយក្នុងនោះ រ៉េត សារីតា បានតុបតែងខ្លួនក្នុងឈុតហ្វេហ្សិន នៃទំនោរនិយមនារដូវស្លឹកឈើជ្រុះឆ្នាំថ្មី ហើយនាងអង្គុយថតរូបលេងទឹកមុខស្មើៗបែបស៊ីអារមុ្មណ៍តិចៗផងនោះ ទើបធ្វើឲ្យគ្រប់រូបភាពរបស់នាងមើលទៅពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំង រហូតអ្នកគាំទ្រឃើញហើយនាំគ្នាសរសើរស្ទើរគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]