ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការសាងគ្រួសារជាមួយស្វាមីសំណព្វចិត្ត។ ហើយពេលនេះ ពួកគេក៏មានកូនប្រុសម្នាក់យ៉ាងគួរឲ្យក្នាញ់ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលខ្លាំង។ ហើយជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហាញឲ្យហ្វេនៗបានឃើញរាល់គ្រប់សកម្មភាពគ្រួសាររបស់ពួកគេជាញឹកញាប់។

ជាពិសេស កាលពីពេលថ្មីៗនេះ សុគន្ធកញ្ញា ទើបតែបានបង្ហោះវីដេអូមួយ នៅលើគណនី IG ផ្ទាល់ខ្លួន ដែលវីដេអូដដែលនោះបានធ្វើឲ្យលេងលេងបណ្ដាញសង្គមជាច្រើន មានការពេញចិត្តរហូតញញឹមបិទមាត់មិនជិតនោះឡើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងរូបភាពនោះ តារាស្រីរូបនេះ បានបង្ហាញពីភាពផ្អែមល្ហែមជាលក្ខណៈគ្រួសារ ដែលមានជាកាយវិការឳបគ្នាយ៉ាងស្និទ្ធស្នាល ជាមួយកូននិងប្ដី មើលទៅពិតជាមានក្ដីសុខខ្លាំង អ្នកណាៗឃើញក៏សរសើរសឹងគ្រប់គ្នាផងដែរ ជាពិសេសរំលេចភាពស្រស់ស្អាតបែបថ្លៃថ្នូជាតារាស្រីលំដាប់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និង ស្វាមី
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា