សៀមរាប​៖ តារាចម្រៀងស្រី​មុខមាត់កាត់ចិន កញ្ញា អ៊ីវ៉ា កាន់តែជោគជ័យលើវិថីសិល្បៈ បើទោះបីឈានជើងចូល​សិល្បៈ​ច្រើនឆ្នាំយ៉ាង​ណាក្ដី ក៏តារាស្រីរូបនេះ នៅតែមានហ្វេនគាំទ្រច្រើនមិនចាញ់កាលមុនឡើយ។ លើសពីនេះ ទាំងមុខជំនួសរកស៊ីក៏តារាស្រីរូបនេះរឹតតែកាក់កបផងដែរ។

ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះកាន់តែ​ស្រស់ស្អាតប្លែកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លីមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែ​ក្មេងជាងវ័យ បើទោះបីជានាងសមិនសូវលេងខ្លួន តុបតែងផាត់មុខក្រាស់ៗក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅមុននេះបន្តិច អ៊ីវ៉ា បានបង្ហោះរូបភាពដំណើរកម្សាន្តជាមួយប្អូនស្រី នៅក្នុងទឹកដីខេត្តសៀមរាប ដោយក្នុងនោះគេសង្គេតឃើញថា តារាស្រីរូបនេះនិងប្អូនស្រីហាក់រៀបចំខ្លួនបែបសាមញ្ញបំផុត ខុសពីអ្នកសិល្បៈផ្សេងៗ ពោលគឺនាងបានស្លៀកនូវឈុតក្រហមមានរំលេចផ្កាដូចជាក្រណាត់សារ៉ុងម៉ូដខ្មែរ ចំណែកឯប្អូនស្រីស្លៀកអាវយឺតជាមួយខោខៅប៊យ យ៉ាងសាមញ្ញ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា និងប្អូនស្រី
អ៊ីវ៉ា និងប្អូនស្រី
អ៊ីវ៉ា និងប្អូនស្រី
អ៊ីវ៉ា និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា