ភ្នំពេញ៖ ជាការពិត ត្បិតថាពេលបច្ចុប្បន្ននេះ កំពូលតារាចម្រៀងស្រីដ៏មានឥទ្ធិពលប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា នាងបានរៀបការសាងគ្រួសារ និងមានកូនប្រុសម្នាក់រួចហើយមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់នាងនៅតែអាចរក្សាបានដដែល ឬអាចនៅបានថានៅតែល្បី មានអ្នកគាំទ្រកាន់តែច្រើនផងដែរ។    

ដោយឡែក ក្រឡេកមកពីរូបសម្រស់តារាចម្រៀងស្រីរូបនេះ នៅពេលបច្ចុប្បន្ននេះវិញ ក៏នៅតែមានភាពស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ ដោយតែងតែចេញមកបង្ហាញពីភាពទាក់ទាញក្នុងការតុបតែងខ្លួនយ៉ាងលេចធ្លោ នៅលើបណ្ដាញសង្គម បើទោះបីជានាងមានកូនមួយរួចហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រលែកទៅមើល រូបភាពថ្មីស្រឡាងរបស់អ្នកម៉ាក់រូបនេះ ទើបតែបានបង្ហោះថ្មីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពិតជាទាក់ទាញភ្នែកអ្នកទស្សនាជាខ្លាំងជាមួយនឹងឈុតបែបប្រពៃណីបុរាណខ្មែរ សម្រាប់ចូលរួមកម្មវិធីដែល ឱក សុគន្ធកញ្ញា បានស្លៀកចូលរួមមង្គលការលោក នៅ ស៊ីនឿន កាលពីព្រឹកមិញនេះ ពិតជាលើកសម្រស់តារាស្រីរូបនេះខ្លាំងមែនជាមួយនឹងឈុតហូលផាមួងពណ៌ទឹកប្រាក់ រំលេចចេញរាងស្រស់ស្អាតដូចជាក្រមុំ សាកសមជានារីខ្មែរ យ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញាឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា