ភ្នំពេញ៖ ដោយសារតែការខិតខំប្រឹងប្រែង បានធ្វើឲ្យតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ទទួលបាននូវភាពជោគជ័យ និងមានការគាំទ្រពីហ្វេនៗជាច្រើន ទៅលើសិល្បៈចម្រៀងរបស់លោក ក៏ដូចជាស្នាដៃថ្មីៗជាច្រើនទៀត។
ដោយឡែក ក្រៅពីរឿងការងារ ងាកមកចាប់អារម្មណ៍នឹងជីវិតរស់នៅផ្ទាល់ខ្លួន របស់តារាចម្រៀងប្រុសរូបនេះវិញ ទើបបានឲ្យដឹងថា លោកក៏ធ្លាប់បានជួបបញ្ហានៅក្នុងជីវិតជាច្រើនទៀតផង។ ជាមួយគ្នានេះដែរ លោក ងួន ចាន់ដេវីត ធ្លាប់បានលើកឡើងថា ផ្លូវដែលលោកធ្លាប់ដើរ វាភាពរញ៉េរញ៉ៃ ព្រមទាំងបានគិតថា មនុស្សម្នាក់ៗដែលបានចូលមកក្នុងជីវិតលោក មិនមានភាពពិតប្រាកដជាមួយលោក ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណា នៅត្រង់ចំណុចមួយ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែធ្វើឲ្យហ្វេនៗរំភើបយ៉ាងខ្លាំង ដោយបាននិយាយថា នៅពេលដែលរូបលោក បានជួបនឹងក្រុមគ្រួសារ កញ្ញា ទេព បូព្រឹក្ស ដែលត្រូវជាគូស្នេហ៍របស់ខ្លួន ទើបធ្វើឲ្យលោកដឹងថា ជីវិតមួយនេះ លែងមានភាពឯកានិងរស់នៅតែម្នាក់ឯង ទៀតហើយ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- អ្នកចាក់ភ្លេង បាក់ទឹកចិត្តពេក ឡាយបរិយាយរឿង G-Devith ឲ្យចាក់ភ្លេងឲ្យឮ បើបែកធុងបាស់ ចាំឲ្យគេសង
- អាយដលជិតការហើយចុះហ្វេនៗវិញ? ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាសចូលរោងការថ្ងៃទី ៧ ខែមិថុនា ខាងមុខនេះហើយ!
- មើលរូបភាពទាំងនេះហើយ ដេវីត និង បូព្រឹក្ស បង្ហាញភាពផ្អែមល្ហែម ជាមួយគ្នា យ៉ាងមានក្ដីសុខ