ភ្នំពេញ៖ ជាការពិត ប្រិយមិត្តប្រហែលជាធ្លាប់ជ្រាបរួចមកហើយ ទាក់ទងជាមួយនឹងទំនាក់ទំនងរវាងតារាចម្រៀងស្រីកញ្ញា ប៉ាច គីមមួយ និងតារាចម្រៀងប្រុសលោក សយ រតនៈ កន្លងមកអ្នកទាំងពីរ តែងតែមានសកម្មភាពស្និទ្ធស្នាលជាមួយគ្នាជាញឹកញាប់ រហូតហ្វេនៗពោលពាក្យអបអរសាទរហូរហែ។
ដោយឡែក កាលពីពេលថ្មីៗនេះពួកគេទើបតែបានបង្ហើបប្រាប់ហ្វេនៗឲ្យបាត់ឆ្ងល់ផងដែរថា ពួកគេគ្រាន់តែជាមិត្តភក្ដិ និងចាត់ទុកគ្នាដូចបងប្អូនប៉ុណ្ណោះ។
យ៉ាងណាមិញ បើទោះបីជាមានការបកស្រាយយ៉ាងច្បាស់ពីតារាចម្រៀងដ៏មានប្រជាប្រិយភាពទាំងពីរនាក់នេះពិតមែន ប៉ុន្តែសម្រាប់មហាជនក៏ដូចជាអ្នកគាំទ្រមួយចំនួន នៅតែមិនទាន់អស់ចិត្ត និងមិនជឿនៅឡើយទេថាពួកគេគ្រាន់តែជាមិត្ត។ ព្រោះជារឿយៗ យើងតែងតែឃើញអ្នកទាំងពីរទៅកម្មវិធី ទៅដើរលេងជាមួយគ្នា ពិសេសនៅពេលថតរូបម្ដងៗ ពួកគេក៏ស្លៀកពាក់ដូចៗគ្នា ហើយប្រើកាយវិការស្និទ្ធស្នាលខ្លាំងមែនទែន មើលទៅប្រៀបដូចជាគូសង្សារយ៉ាងដូច្នោះ។ តែយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់ហ្វេនៗមួយចំនួនប៉ុណ្ណោះ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]