រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយរៀបការរួច ជីវិតឯកជនតារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់ស្រស់បំព្រងជាខ្លាំង មិនត្រឹមតែ មានជីវិតជោគជ័យលើការងារនោះឡើយ សូម្បីតែជីវិតគ្រួសារក៏ មានសុភមង្គលជាងគេផងដែរ ស្វាមីក៏សង្ហា ហើយជាស្វាមីគម្រូថែមទៀតផង។
ជាមួយគ្នានេះ បើក្រឡេកទៅមើលពី តារាចម្រៀងរូបនេះវិញ ក្នុងនាមជាតារាល្បីលំដាប់ប្រទេសក៏ពិតមែន តែសម្រាប់គ្រួសារ រូបនាង ជាឧត្តមភរិយា និងជាអ្នកម្តាយគម្រូម្នាក់ មិនមែនជា តារាល្បីហើយ ការងារផ្ទះក៏មិនស្គាល់ មិនចេះធ្វើអ្វីនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ថ្មីៗនេះ ស្វាមីតារាស្រីរូបនេះ បានធ្វើវីដេអូលេងហ្គេមជាមួយភរិយា បើទោះបី បិទភ្នែកជិតឈឹងក៏ពិតមែន តែគ្រាន់តែ ហិតក្លិន ស្ទាបសោះ ក៏អាចដឹងច្បាស់ថា របស់នោះជារបស់អ្វី ប៊្រេនអ្វី ទិញនៅឯណា ហើយមានពណ៌អ្វី ហាក់ដឹងច្បាស់ពីស្វាមីខ្លាំង សូម្បីតែមួយរឿងក៏មិនរំលងដែរ ជឿជាក់ថា ចំណុចនេះ មានតារាស្រីល្បីស្រុកខ្មែរតិចណាស់ ដែលអាចធ្វើបាន មមាញឹកនឹងការងារ តែរឿងគ្រួសារ ក៏ដឹងគ្រប់ចន្លោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]