រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គ្រួសារតារាច​ម្រៀងប្រុស ខាន់ ជេមស៍ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីមហាជន មិនថាលើការរកស៊ី និងការងារសិល្បៈនោះទេ រូបលោក ហាក់ក្តោបបានភាពជោគជ័យ ទន្ទឹមគ្នាតែម្តង។

ជាពិសេស​ បើក្រឡេកទៅមើលពីកូនៗវិញ តារាចម្រៀងជើងចាស់រូបនេះ មានកូនប្រុសស្រី៤នាក់ ចំណែកកូនស្រីច្បងវិញ កម្ពស់ខ្ពស់ជាងឪពុកទៀតផង ប្រសិនបើក្រឡេកទៅមើលពាក្យចាស់ ពោលថា «ដូងមួយធ្លាយមានតក់មាននាល» សម្តៅកូនប្រុសស្រី មិនអង្គុយតែល្អទាំងអស់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មើលកូនប្រុសស្រីទាំងបួន របស់តារាចម្រៀងរូបនេះវិញ មិនត្រឹមតែម្នាក់ៗចេះច្រៀង ចេះលេងឧបករណ៍ភ្លេងនោះទេ ម្នាក់ៗ ថែមទាំងមានដុងរាំតាំងពីនៅក្មេងៗ រាំយ៉ាងស្វាហាប់ មហាជនឃើញហើយ នរណាក៏សរសើរ កូនៗល្អទាំង៤នាក់តែម្តង បណ្តាអ្នកគាំទ្រ សរសើរកូនៗ រាំគួរឲ្យទាក់ទាញ និងត្រូវចង្វាក់បានយ៉ាងល្អ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាច​ម្រៀងប្រុស ខាន់ ជេមស៍
  តារាច​ម្រៀងប្រុស ខាន់ ជេមស៍
  តារាច​ម្រៀងប្រុស ខាន់ ជេមស៍ និងភរិយា
  តារាច​ម្រៀងប្រុស ខាន់ ជេមស៍ និងគ្រួសារ
  តារាច​ម្រៀងប្រុស ខាន់ ជេមស៍ និងគ្រួសារ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍