តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ លេចមុខមានវត្តមាននៅក្នុងកម្មវិធីមួយរួមគ្នា តារាចម្រៀងឯករាជ្យដ៏មានប្រជាប្រិយភាពមួយគូ គឺលោកជីដេវីត ម្ចាស់បទញីកែងជើង និងកញ្ញាទេពបូព្រឹក្ស ម្ចាស់បទវីរនារី ឬ The Top Of The Lady បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងប្រិយមិត្តដែលជាហ្វេននិយមគាំទ្រជាខ្លាំង ក្រោយបានបង្ហាញក្នុងឈុតបុរាណច្នៃចេញជាសម័យ យ៉ាងសមសួន រហូតទទួលបានការកោតសរសើរពេញបណ្តាញសង្គម។

ជាក់ស្តែងនៅក្នុងឈុតនោះ គេសង្កេតឃើញលោកជីដេវីត ពាក់ឈុតអាវ និងខោពណ៌ស្វាយខ្ចី ច្នៃចេញពីហូលខ្មែរដ៏ស្រស់ស្អាត រីឯកញ្ញាទេព បូព្រឹក្ស វិញពាក់អាវនិងសំពត់ហូលខ្មែរមានជាយវែង ស្រស់ស្អាតសមសួនជាមួយនិងគូស្នេហ៍តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលគូស្នេហ៍តារាចម្រៀងដ៏ល្បី ក្តោបមុខជំនួញផ្ទាល់ខ្លួនរួមគ្នាមួយគូនេះ បង្ហាញនៅឈុតសម្លៀកបំពាក់បែបបុរាណខ្មែរលាយសម័យ ប៉ុន្តែជារឿយៗ គេតែងសង្កេតឃើញអ្នកទាំងពីរបង្ហាញនៅឈុតបុរាណខ្មែរជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងបណ្តាញហ្វេសប៊ុកថែមទៀតផង៕

ចង់ឃើញកាន់តែច្បាស់ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកជី ដេវីត
លោកជី ដេវីត
កញ្ញាទេពបូព្រឹក្ស
លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស
លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស
លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស