បរទេស៖ បើទោះបីជាឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលយ៉ាងយូរក្ដី ប៉ុន្តែ តារាសម្ដែងជើងចាស់ អ្នកស្រី អម្ពរ ទេវី នៅតែធ្វើឲ្យហ្វេនៗក៏ដូចជាទស្សនិកជននឹករឮក ពីសមត្ថភាព និងស្នាដៃកាលពីមុន ដែលនាំឲ្យនាងមានប្រជាប្រិយភាព រហូតមកទល់នឹងពេលនេះ។
ដោយឡែក បើនិយាយពីជីវិតឯកជនវិញ ហាក់ដូចជាមិនខុសឆ្ងាយពីជីវិតសិល្បៈប៉ុន្មាននោះទេ ដោយមានភាពស្រស់បំព្រង រួមរស់ជាមួយនឹងក្រុមគ្រួសារយ៉ាងមានសុភមង្គល នៅឯក្រៅប្រទេស ទៀតផង។ ជាពិសេស ថ្មីៗនេះ អ្នកស្រី អម្ពរ ទេវី បានបង្ហាញនូវដំណឹងដ៏ល្អមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីទទួលបាន ចៅប្រុសដំបូង នៅដើមឆ្នាំនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ អ្នកស្រីបានបង្ហោះរូបភាពចៅប្រុស ព្រមទាំងសាររៀបរាប់ថា៖
យ៉ាងណាមិញ ដំណឹងមួយនេះក៏បានធ្វើឲ្យ ប្រិយមិត្តទស្សនិកជនជាច្រើន នាំគ្នាចូលរួមអបអរសាទរយ៉ាងខ្លាំង ទៅដល់ អ្នកស្រី និងក្រុមគ្រួសារទាំងមូល ដែលទទួលបានសមាជិកថ្មីដ៏គួរឲ្យស្រលាញ់ម្នាក់ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]