រាជធានីភ្នំពេញ ៖ តាំងពីប្រឡូកក្នុងវិថីសិល្បៈរួចមក គេឃើញតារាសម្តែងស្រីសម្លេងស្រួយ រហ័ស្សនាម រាជ្ជនីក្រមា កញ្ញា មាន សូនីតា ហាក់មិនដែលបង្ហាញអារម្មណ៍ខ្វាយខ្វល់ រកដៃគូជីវិតឬគូស្នេហ៍នោះឡើយ ជាមួយគ្នានេះ គេសម្គាល់ឃើញរូបនាង តែងចូលចិត្តនឹងជីវិតគ្មានគូ ទៅណាមកណាតែជាមួយមិត្តភក្តិប៉ុណ្ណោះ។

លើសពីនេះទៅទៀត បើក្រឡេកទៅមើល ជីវិតលើបណ្តាញសង្គមវិញ សបញ្ជាក់ថា រូបនាងពេញចិត្តជាខ្លាំងនឹងជីវិត ឯករាជ្យ មានសេរីភាពនិង ចូលចិត្តភ្លក្សរសជាតិថ្មីៗនៃជីវិត ដូចជាការដើរលេងកម្សាន្តទៅប្រទេសនេះ ប្រទេសនោះជាដើម រហូតធ្វើឲ្យ ហ្វេនៗភាគច្រើនរបស់រូបនាង ពេញចិត្តនឹងរូបភាពនៃជីវិតបែបនេះ លែងខ្វាយខ្វល់ គិតគូរឿងគូដូចIdolដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ ក្នុងដំណើរកម្សាន្តទៅអ៉ឺរ៉ុប តារាស្រី មាន សូនីតា បានផ្តិចយករូបភាពបង្កប់ភាពរីករាយ ចំហាយកក់ក្តៅ ខណៈដំណើរកម្សាន្តនោះ ទៅជាមួយមិត្តភក្តិ គ្មានគូស្នេហ៍ក៏ពិតមែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា