ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា ជាតារាចម្រៀងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ និងកំពុងតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រមិនថាតែ​យុវវ័យ ចាស់ ក្មេង សុទ្ធតែទទួលស្គាល់នូវសមត្ថភាព រូបរាងស្រស់ស្អាតគួរឲ្យស្រលាញ់ ​និងទឹកដមសំនៀងរបស់កញ្ញាដ៏ពីរោះ ។

ទទឹមនឹងការជោគជ័យ និងមានភាពល្បីល្បាញក្នុងវិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ នៅតែបង្ហាញពីជីវិតរស់នៅបែបសាមញ្ញៗតែថ្លៃថ្នូរនៅឯស្រុកកំណើត ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះបើតាមរូបថតមួយចំនួនដែលបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ គឺកញ្ញា និងប្អូនស្រីច្រើនតែតែងខ្លួនសាមញ្ញៗសុភាព តែបែបថ្លៃថ្នូរ មិនឆើតឆាយខ្លាំងពេក ប៉ុន្តែមើលទៅពិតជាស្រស់ស្អាតទាក់ទាញម្យ៉ាង។ ជាក់ស្ដែង ដូចរូបភាពដែលនាង ទើបតែបានបង្ហោះជាមួយប្អូនស្រី ក្នុងឈុតពណ៌ឈាមជ្រូក នេះមើលទៅសឹងតែច្រលំស្មានតែបងបង្អូនភ្លោះទៅហើយ គឺស្រស់ស្អាតសាមញ្ញខ្លាំងមែនទែន ៕

សូមទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា និងប្អូនស្រី
អ៊ីវ៉ា 
ប្អូនស្រី អ៊ីវ៉ា
អ៊ីវ៉ា និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា