រាជធានីភ្នំពេញ ៖ តារាចម្រៀង នី រតនា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាប្រិយភាពរបស់រូបលោក កាន់តែទៅមុខ ខណៈជីវិតគ្រួសារនិងមុខជំនួញ ក៏កាន់តែដំណើរការរលូន មិនតែប៉ុណ្ណោះ កូនស្រីកាន់តែធំ ជីវិតគ្រួសារតូចរបស់ តារាប្រុសរូបនេះ ក៏កាន់តែមានចំហាយសុភមង្គល។
យ៉ាងណាមិញ បើងាកទៅមើលជីវិតគូវិញ តាំងពីរៀបការរហូតដល់ពេលនេះ មិនដែលប្រទះឃើញ សារបង្ហោះរឿងបញ្ហាគ្រួសារ ដូចតារាផ្សេងៗឡើយ ផ្ទុយទៅវិញ ឃើញតែ រូបថតគ្រួសារពោរពេញដោយស្នាមញញឹម ក្តីសុខពេញទី តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ក្រោយកសាងគ្រួសារបាន៣ឆ្នាំ ភរិយាតារាចម្រៀងរូបនេះ បានបង្ហើបពីវិធីសាស្ត្ររបស់ខ្លួន ដើម្បីរក្សាចំណងគ្រួសារកុំឲ្យបញ្ហា ដោយក្នុងនោះ រូបនាងបញ្ជាក់ថា ខ្លួននិងស្វាមីទទួលស្គាល់ស៊ុបតែម្តង ពាក្យស្លោក«ចានក្នុងរាវ តែមានទង្គិច» តែសម្រាប់ជីវិតគូរបស់រូបនាងនិងស្វាមី សន្យានឹងគ្នាថា ចានក្នុងរាវមិនហាមរឿងទង្គិច តែត្រូវទង្គិចតិចតួច លើកដាក់ថ្នមៗ សឹងតែគ្មានសម្លេងទង្គិច ព្រោះ ក្នុងគ្រួសារត្រង់ម្តាយឪពុក បងប្អូនបង្កើត នូវមានបញ្ហាអន់ចិត្តនឹងគ្នា ចុះទម្រាំនឹងស្វាមីភរិយា ដែលគ្មានជាប់សាច់ឈាមសូម្បីបន្តិចនោះ ដូច្នេះហើយ ត្រូវចេះអត់អោនឲ្យគ្នា ហើយរៀនយល់ពីគ្នាទៅវិញទៅមក ត្រូវយល់ដឹងពីតម្រូវការរបស់គ្នានឹងគ្នា ដោយសារតែ ស្វាមីនិងរូបនាង អនុវត្តបែបនេះហើយ ទើបជីវិតគ្រួសារមួយនេះ មានសុភមង្គលដូចសព្វថ្ងៃបាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]