ភ្នំពេញ៖ ជាការពិត បើនិយាយដល់ជីវិតស្នេហា និងជីវិតគ្រួសាររបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ចាប់តាំងពីរៀបការរួចមក មហាជនក៏ដូចជាបណ្ដាអ្នកគាំទ្រ តែងតែឃើញតារាស្រីរូបនេះ បង្ហាញសុភមង្គលក្នុងគ្រួសារជាមួយស្វាមី និងកូនប្រុសជាហូរហែ អ្នកណាៗក៏ប្រាថ្នាចង់បានបែបនេះដូចនាងស្ទើរគ្រប់គ្នា។
ដោយឡែក បើងាកមកចាប់អារម្មណ៍ និងស្ដាប់នូវការរៀបរាប់របស់អ្នកនាង ឱក សុគន្ធកញ្ញា ទាក់ទងទៅនឹងប្រវត្តិស្នេហារបស់នាងនិងស្វាមី អំឡុងពេលចាប់ផ្ដើមស្គាល់គ្នាដំបូងៗ ដោយនាងបានចូលរួមក្នុងកម្មវិធីបទសម្ភាស៍មួយកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានស្ដាប់ហើយពេញចិត្តខ្លាំង។
ដោយក្នុងនោះតារាស្រីរូបនេះបាននិយាយប្រាប់ត្រួសៗថា ដំបូងៗឡើយនាងនិងស្វាមី វាដូចជារឿងចៃដន្យមួយ ហើយអ្នកទាំងពីរគ្រាន់តែជាអ្នករួមការងារនឹងគ្នា បន្ទាប់មកក៏បានក្លាយជាមិត្ត។ បន្ថែមពីនេះ សុគន្ធកញ្ញា ក៏បានបង្ហើបរឿងមួយទៀតថា កាលអំឡុងពេលនោះ នាងជាតារាចម្រៀងល្បីម្នាក់ ដែលមានអ្នកចូលចិត្តចម្រៀងនាងច្រើន ហើយរីឯស្វាមីនាងវិញបែរជាមិនដែលស្ដាប់និងមិនស្គាល់បទចម្រៀងរបស់នាងសូម្បីតែមួយបទ។ ប៉ុន្តែក្រោយមកទៀត ព្រោះតែអ្នកទាំងពីរមានការពេញចិត្តលើគ្នារៀងៗទើបធ្វើឲ្យនាងនិងស្វាមី អាចចាប់ដៃគ្នាសាងគ្រួសារយ៉ាងផ្អែមល្ហែមរហូតដល់សព្វថ្ងៃ៕
សូមទស្សនាវីដេអូនិយាយលម្អិតរបស់ សុគន្ធកញ្ញា ដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]