រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បវរកញ្ញាចក្រកម្ពុជា២០២០ កញ្ញា រ៉េត សារីតា នៅមានប្អូនប្រុសស្រីចំនួន២នាក់ផ្សេងទៀត ទន្ទឹមនឹងនោះ ប្អូនស្រីត្រូវបានអ្នកគាំទ្រការប្រកួតសម្រស់ល្បីឈ្មោះមួយនេះ ប្រាថ្នាតាំងពីឆ្នាំមុនមកម្លេះ ដោយសង្ឃឹមថារូបនាង នឹងអាចដើរលើវិថីដូចបងស្រី។

ជាមួយគ្នានេះ កាន់តែកៀកដល់ថ្ងៃរៀបចំប្រកួតហើយនោះ ស្រាប់តែពេលនេះ ប្អូនស្រីកញ្ញា រ៉េត សារីតា គឺកញ្ញា រ៉េត ស្រីនាថក៏ប្រកាសខ្លួន នឹងចូលរួមតាមបំណងរបស់ហ្វេនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ បងប្អូនជាច្រើន ចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ខ្លាំងនឹងប្រវត្តិការសិក្សា និងការងាររបស់កញ្ញា មិនចាញ់បងស្រីប៉ុន្មានឡើយ ដែលជាហេតុទើបប្រកាសខ្លួនសោះ ប៉ុន្តែទទួលបានសម្លេងនៃការគាំទ្រ ខ្លាំងក្លាលេចគេឯងតែម្តង។

ជាក់ស្តែងក្នុងនោះ រូបនាងអាចនិយាយបានដល់ទៅ ៥ ភាសាមាន អង់គ្លេស បារាំង ចិន បាគីស្ថាន និងខ្មែរ បើនិយាយពីរូបសម្បត្តិវិញ រូបនាងមានកម្ពស់ដល់ទៅ ១,៦៧ម៉ែត្រឯណោះ ចំណែកការសិក្សា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទនងអន្តរជាតិ ហើយសព្វថ្ងៃជា ជំនួយការ​ឯកអគ្គរាជទូត នៅស្ថានទូតបាគីស្ថានប្រចាំនៅកម្ពុជាទៀតផង ជាពិសេសទៅទៀត រូបនាងក៏ធ្លាប់ចូលប្រកួតMiss Grand Cambodiaផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
រូបភាព

ប្រភព ៖ Cambodia Queens

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា