រាជធានីភ្នំពេញ ៖ ក្រោយបើកចំហរឿងមានគ្រួសារ មានភរិយា និងកូនប្រុសស្រីដល់ទៅ៤នាក់ហើយនោះ តារាចម្រៀងប្រុស ខាន់ ជេមស៍ កាន់តែបង្ហាញភាពផ្អែមល្អែម ស្និទស្នាលនឹងកូនៗព្រមទាំងភរិយា ធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបលោកកាន់តែខ្លាំង។
យ៉ាងណាមិញ សម្រាប់ភរិយាវិញ ក្រោយបើកចំហភិនភាគហើយនោះ មានបងប្អូនមួយចំនួនតូច មើលទៅរូបសម្បត្តិរបស់ភរិយាហាក់ មិនសូវសមនឹងស្វាមីប៉ុន្មានឡើយ ព្រោះមើលទៅចាស់ជាងស្វាមី ហើយស្វាមីវិញឡើយក្មេងតែម្តង តែរូបលោក មិនខ្វាយខ្វល់នឹងសម្តីទាំងនោះទេ រឹតតែថ្នាក់ថ្នមភរិយាខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ថ្មីៗនេះ តារាចម្រៀង ខាន់ ជេមស៍ ទម្លាយរូបថតជាមួយភរិយា ក្នុងមួយឈុតនេះ ភរិយាធ្វើឲ្យអ្នករិះគន់ខ្លួន សភ្នែកតែម្តង ស្រស់ស្អាតហើយថែមទាំងមើលទៅ ក្មេងជាងវ័យថែមទៀត ខណៈរូបនាង ជាស្ត្រីមានកូនដល់ទៅ៤នាក់ ហើយកូនច្បងឡើងពេញក្រមុំពេញរូបពេញរាងទៀត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]