តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ឈិន ម៉ានិច្ច តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានទទួលបានការស្ងើចសរសើរ និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីតារាស្រីរូបនេះបានធ្វើពិធីឡើងផ្ទះថ្មីជូនឪពុកម្ដាយយ៉ាងអធិកអធមនៅឯស្រុកកំណើត ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
យ៉ាងណាមិញ នៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីជូនលោកឪពុកអ្នកម្តាយរបស់កញ្ញាឈិន ម៉ានិច្ច កាលពីពេលកន្លងទៅ គេក៏សង្កេតឃើញមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗមួយចំនួនដូចជាលោក ម៉ៅ ហាជី និងកញ្ញា បានមុនី្នល័ក្ខ ជាដើម អមដោយទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងការរៀបចំកម្មវិធីនោះតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថាកញ្ញា ឈិន ម៉ានិច្ច ធ្លាប់ជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol ដោយបន្ទាប់ពីបញ្ចប់ការប្រកួត តារាស្រីរូបនេះក៏ទទួលបានឱកាសធ្វើជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រហូតទទួលបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពមកទល់នឹងពេលបច្ចុប្បន្ន៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]