កម្សាន្ត៖ ជាជាការពិតណាស់ បើនិយាយដល់ កំពូលតារាចម្រៀងជើងចាស់ លោក ខាន់ ជេមស៍ និង លោក ខេមរៈ សិរីមន្ត មិនថាប្រិយមិត្តពុកម៉ែបងប្អូន មិត្តៗយុវវ័យនោះទេ សូម្បីតែក្មេងៗ ក៏បានស្គាល់ពីទឹកដមសម្លេងក៏ដូចជាភាពល្បីល្បាញរបស់អ្នកទាំងពីរដែរ។
យ៉ាងណាមិញ សព្វថ្ងៃដូចដែរមហាជន ហ្វេនអ្នកគាំទ្របានដឹង និងឃើញជាក់ស្ដែងស្រាប់ហើយ ថាកំពូលតារាចម្រៀងប្រុសទាំងពីរដួងនេះកំពុងតែ ជោគជ័យខ្លាំងទៅលើមុខជំនួញរកស៊ីក្នុងដៃជាច្រើន ជាពិសេសគឺផ្នែកអចលនទ្រព្យកាក់កបដូចគ្នាតែម្ដង។ ជាងនេះទៅទៀត គឺមហាជនបានចាប់អារម្មណ៍ទៅលើ ជីវិតគ្រួសារឯកជន លោក ខាន់ ជេមស៍ និង លោក ខេមរៈ សិរីមន្ត ក៏រឹតតែមានសុភមង្គល ជាស្វាមីគំរូ ចេះមើលថែគ្រួសារនិងភរិយាទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ លោក ខាន់ ជេមស៍ និង លោក ខេមរៈ សិរីមន្ត ក៏ជាមិត្តរួមសិល្បៈ ដែលមានសម្ព័ន្ធភាពដ៏ល្អប្រសើរជាមួយគ្នាផងដែរ។ ជាក់ស្ដែង ដូចថ្មីៗនេះ លោក ខាន់ ជេមស៍ ស្រាប់តែទម្លាយរូបភាពអនុស្សាវរីយ៍កាលពីជាង៦ឆ្នាំមុន ជាមួយនិងលោក ខេមរៈ សិរីមន្ត ដែលមានមើលតាមរយៈរូបភាពអ្នកទាំងពីរក៏ជិតស្និត ថែមទាំងមានរូបរាង សង្ហាមិនសូវចាញ់គ្នាប៉ុន្មាននោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]