កម្សាន្ត៖ ពិតណាស់ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ លោក សយ រតនៈ និង កញ្ញា ប៉ាច គីមមួយ ដែលអ្នកទាំងពីរគឺជាអតីតបេក្ខភាពប្រលង ក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយ ដោយចាប់តាំងពីពេលនោះមក អ្នកទាំងក៏ទទួលបានប្រជាប្រិយភាពជាហូរហែ។
យ៉ាងណាមិញ កាលពេលថ្មីៗកន្លងទៅនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិង រំភើបចិត្តជាខ្លាំង បន្ទាប់ពី តារាចម្រៀងប្រុសលោក សយ រតនៈ បានបើកប្រកាសជាសារធារណៈ ថាលោក និង កញ្ញា ប៉ាច គីមមួយ កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហា ព្រោះបានមើលចិត្តគ្នាយូរមកហើយ មិនមែនជាមិត្តភក្តិដូចដែរធ្លាប់និយាយដូចមុននោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ បន្ទាប់ពីបានបើកចំហរជាសាធារណពីស្នេហាអ្នកទាំងពីររួចមក រតនៈ ក៏រឹតតែបង្ហាញរូបភាពស្វីតនៅលើបណ្ដាញសង្គមជាហូរហែ ឲ្យអ្នកគាំទ្របានឃើញ ថែមទាំងលួចច្រណែនមិនស្ទើរនោះទេ។ ជាក់ស្ដែង ដូចថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ តារាប្រុសរូបនេះ ក៏បានបង្ហោះរូបគូតែពីរនាក់បន្ថែមទៀត សែលហ្វីជាមួយគ្នាខណៈកំពុងលេងទឹកជ្រោះ មើលទៅពិតជាសមគ្នាខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]