ភ្នំពេញ៖ ប្រិយមិត្តជាច្រើនធ្លាប់បានដឹងរួចទៅហើយថាអតីតតារាសម្ដែងដ៏មានទេពកោសល្យអ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តផ្អាកការងារសិល្បៈ បន្ទាប់ពីរៀបការទៅរស់នៅខាងប្ដីនៅប្រទេសអាមេរិក។ បើទោះបីតារារូបនេះ បាត់មុខពីសិល្បៈច្រើនឆ្នាំ ប៉ុន្តែនាងនៅតែមានហ្វេនស្រលាញ់ ចូលចិត្តនាងមិនចាញ់ពេលមុនៗឡើយ។

ពិតណាស់ បច្ចុប្បន្នអ្នកនាង ដាញ់ ម៉ូនីកា បានសាងគ្រួសារមួយយ៉ាងមានសុភមង្គល ខណៈមានស្វាមីពូកែថ្នាក់ថ្នមយល់ចិត្តនាងផងនោះ។ ជាមួយគ្នានេះដែរ ស្របពេលទៅរស់នៅអាមេរិក តារារូបនេះបានប្រកបរបររកស៊ីលក់ផលិតផលថែសម្រស់តាមអនឡាញនិងទទួលបានភាពជោគជ័យខ្លាំងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះអ្នក ដាញ់ ម៉ូនីកា និងគ្រួសារបានវិលត្រឡប់មកលេងមាតុភូមិវិញ ធ្វើឲ្យមហាជន និងហ្វេនរីករាយជាខ្លាំង។ ក្នុងនោះដែរ ស្របពេលដែលមកប្រទេសកម្ពុជាបានប៉ុន្មានថ្ងៃ មុននេះតារារូបនេះបានបង្ហោះរូបភាពផ្ទះវីឡាយ៉ាងស្កឹមស្លៃ ម៉ូតផ្ទះស្អាតគួរឲ្យចង់រស់នៅតែម្ដង។ លើសពីនេះទៅទៀត មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅcomments សរសើរពីរូបសម្រស់ និងផ្ទះថ្មីនាងគ្រប់ៗគ្នាផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា
ផ្ទះថ្មី អ្នកនាង ដាញ់ ម៉ូនីកា
ផ្ទះថ្មី អ្នកនាង ដាញ់ ម៉ូនីកា
ផ្ទះថ្មី អ្នកនាង ដាញ់ ម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដាញ់ ម៉ូនីកា