បារាំង៖ ជាការពិតណាស់ រយៈពេលជាងបីបួនឆ្នាំមកហើយ ដែលតារាចម្រៀងសម្លេងស្រទន់កញ្ញា ឈិត សុវណ្ណបញ្ញា បានស្ងប់ស្ងាត់ពីវិស័យចម្រៀង ដោយមិនដែលឃើញបញ្ចេញបទថ្មីឬចេញច្រៀងតាមកម្មវិធីប្រគុំតន្រ្តីច្រើនទៀតនោះឡើយ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការនឹកនានាងជាខ្លាំង។

យ៉ាងណាមិញ បើទោះបីជាមិនមានភាពមមាញឹកក្នុងការងារសិល្បៈដូចមុន ប៉ុន្តែបើនិយាយពីជីវិតឯកជនរបស់តារាស្រីម្ចាស់បទ «ចំណែកលើស» រូបនេះ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃនាងសំងំរស់នៅជាមួយជីវិតបែបលក្ខណៈឯកជនស្ងប់ស្ងាត់និងមានក្ដីសុខបំផុត។
ជាពិសេស មួយរយៈចុងក្រោយនេះ សុវណ្ណបញ្ញា បានធ្វើដំណើរកម្សាន្តទៅលេងទឹកដីក្រៅប្រទេស ដូចជាប្រទេសបារាំង និងប្រទេសស្វីស ដោយបានផ្ដិតយករូបភាពទេសភាពស្អាតៗ ធ្វើខ្លួនឡូយឆាយ បង្ហាញស្នាមញញឹមយ៉ាងរីករាយ មើលទៅជីវិតរបស់នាងពេលនេះ ក៏ហាក់បីដូចជាស្រស់បំព្រង និងមានក្ដីសុខម្យ៉ាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]