ភ្នំពេញ៖ ទោះបីជាខកខានបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនអស់រយៈពេលជាយូរពិតមែន ប៉ុន្តែសម្រាប់តារាចម្រៀងកញ្ញា អ៊ីវ៉ា នៅតែទទួលបានការគាំទ្រច្រើនដដែលផងដែរពីសំណាក់ហ្វេនៗ ពិសេសគ្រប់គ្នាតែងតែទន្ទឹងរង់ចាំបទថ្មីជាមួយសំនៀងដ៏ផ្អែមល្ហែមរបស់នាងស្ទើរគ្រប់គ្នា។

ជាក់ស្ដែង ថ្មីៗនេះខាងផលិតកម្ម ទើបតែបានទម្លាក់វីដេអូចម្រៀងថ្មីរបស់ អ៊ីវ៉ា ដែលមានចំណងជើងថា «បើអស់ចិត្ត» ពិតជាពីរោះលន្លង់លន្លោចខ្លាំងមែន ទាំងសាច់ភ្លេង ទាំងការប្រើប្រាស់មនោសញ្ចេតនា បូករួមសម្លេងដ៏ស្រទន់របស់នាងទៀតនោះ ហ្វេនៗស្ដាប់ហើយអ្នកណាៗក៏សរសើរមិនដាច់ពីមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា តារាចម្រៀង អ៊ីវ៉ា ជាតារាចម្រៀងដែលមានបទពិសោធន៍ល្អក្នុងផលិតកម្មសាន់ដេជិត ១០ឆ្នាំហើយ។ ហើយរាល់បទចម្រៀងដែលនាងចេញមកនីមួយៗ សុទ្ធតែទទួលបានគេសរសើរថា នាងជាតារាចម្រៀងដែលអាចបកស្រាយបានគ្រប់ទម្រង់បទចម្រៀងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
អ៊ីវ៉ា
បទថ្មី អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា