រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា Miss Universe Cambodia កាន់តែទទួលបានការគាំទ្រ និងផ្ទុះការគាំទ្រខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងឆ្នាំ២០២០ ដោយម្ចាស់មកុដបានទៅលើ កញ្ញា រ៉េត សារីតា កាន់តែធ្វើឲ្យ មហាជននាំគ្នាផ្ទុះការតាមដាន ផ្អើលពេញបណ្តាញសង្គមតែម្តង។
ទន្ទឹមនឹង ការល្បីល្បាញរបស់បងស្រីមានសន្ទុះយ៉ាងខ្លាំងនោះ មហាជនក៏សម្លឹងឃើញពី ប្អូនស្រីបង្កើតម្នាក់ទៀតរបស់រូបនាង គឺកញ្ញា រ៉េត ស្រីនាថ ដោយហ្វេនៗគាំទ្រយ៉ាងពេញទំហឹង ដើម្បីឲ្យប្អូនស្រីចូលរួមក្នុងការប្រកួតដូចបងស្រីដែរ ព្រោះអ្នកទាំងពីរ មិនត្រឹមមានរូបសម្រស់ស្រស់ស្អាតដូចគ្នាទេ សូម្បីតែចំណេះដឹង និងការងារ ក៏មិនថ្លៃថ្នូរដូចគ្នាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្ទុយទៅវិញ ក្រោយផ្អើលល្បីថា ប្អូនស្រីដាក់ពាក្យប្រឡង Miss Universe Cambodia ហើយនោះ ស្រាប់តែពេលនេះ សាមីខ្លួន កញ្ញា រ៉េត ស្រីនាថ អះអាងយ៉ាងច្បាស់ថា មិនចូលរួមការប្រកួតសម្រស់ចក្រវាឡកម្ពុជាឡើយ ប៉ុន្តែរូបនាង នឹងដាក់ពាក្យប្រកួត កញ្ញាឯកម្ពុជា Miss Cambodia ក្នុងឆ្នាំ២០២២ នេះទៅវិញ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]