រាជធានីភ្នំពេញ ៖ នរណាៗក៏ដឹងដែរថា តារាចម្រៀងស្រី ទេព បូព្រឹក្ស និងគូស្នេហ៍ តារារ៉េប ងួន ចាន់ដេវីត សុទ្ធតែត្រូវមហាជន ស្គាល់ច្បាស់ថាជា តារាចូលចិត្តFashion មិនសូវនិយមលេងស្ទាយ៍ តែងខ្លួនឲ្យដូចគេឯងប៉ុន្មានឡើយ ជាហេតុធ្វើឲ្យ ស្រទាប់យុវវ័យបាក់គាំទ្រអ្នកទាំងពីរជាខ្លាំង។
យ៉ាងណាមិញ ក្នុងថ្ងៃពិធីពានរង្វាន់Pleng កាលពីប៉ុន្មានថ្ងៃមុននេះ តារារ៉េបប្រុស G-Devit តែងខ្លួនប្លែកជាខ្លាំង មិនត្រឹមតែ ស្លៀកពាក់ប្លែកត្រូវចិត្តហ្វេនៗប៉ុណ្ណោះទេ រូបលោកថែមទាំងលេងស្ទាយ៍ ពាក់នាឡិកាធ្វើជាបណ្តោងខ្សែក ខុសគេមួយកម្មពិធីតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសនោះ ឃើញមួយតួខ្លួន តារាប្រុសរូបនេះ សុទ្ធតែគ្រឿងអលង្ការ តិចច្រលំថាជា គ្រឿងទុកលម្អខ្លួនធម្មតាទៅ ឃើញពាក់ជ្រែកខ្លួនបែបនេះ ការពិតសុទ្ធតែជា គ្រឿងពេជ្រទាំងអស់ មិនតែប៉ុណ្ណោះ គ្រប់គ្រឿងទាំងអស់ សុទ្ធតែ ចេញពីហាងពេជ្រល្បីឈ្មោះប្រចាំប្រទេសថែមទៀត មិនមែនចេះតែថានោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]