រាជធានីភ្នំពេញ ៖ បោះជំហានក្នុងវិថីសិល្បៈច្រើនឆ្នាំ ជាពិធីការិនីជើងចាស់ម្នាក់ អ្នកនាង គង់ សុជាតិ ជោគជ័យក្នុងអាជីពរបស់ខ្លួន យ៉ាងត្រចះត្រចង់ រក្សាប្រជាប្រិយភាព និងកេរ្ត៍ឈ្មោះល្បីបានរហូតដល់សព្វថ្ងៃនេះ រីឯសម្រស់វិញ មហាជនកាន់តែផ្ទុះការចាប់អារម្មណ៍ មិនខ្ចីចាស់សោះ មើលទៅសម្រស់ហាក់គ្មានប្រែប្រួលសូម្បីបន្តិច។

មិនត្រឹមជោគជ័យលើអាជីពការងារប៉ុណ្ណោះទេ សូម្បីតែ ជីវិតគ្រួសារវិញ ក៏អ្នកនាង គង់ សុជាតិ ហាក់មានចំហាយសុភមង្គលកាន់តែខ្លាំង ខណៈស្វាមីមានគម្លាតអាយុខុសគ្នាខ្លាំង យ៉ាងណាដោយ តែជីវិតគូស្វាមីខុសជំនាន់មួយគូនេះ កំពុងធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរ នេះបានគេហៅថា ស្នេហាមិនគិតវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលកូនស្រីពៅ អាយុកាន់តែច្រើន ធំដឹងក្តីហើយនោះ ជីវិតគូស្វាមីភរិយារូបនេះ កាន់តែពោរពេញដោយអត្ថន័យ និងក្តីសុខ បន្ថែមពីលើទៀត ជាក់ស្តែង ថ្មីៗនេះ ក្នុងដំណើរកម្សាន្តគ្រួសារ គេឃើញអ្នកទាំងបី ថតរូបគ្រួសារ ពីមួយសន្លឹកទៅមួយសន្លឹក បង្កប់នៅក្តីស្រឡាញ់ និងរីករាយខ្លាំង គួរឲ្យច្រណែន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ