ភ្នំពេញ៖ ជាការពិត បើនិយាយអំពីទំនាក់ទំនងរវាងពិធីការិនីជើងចាស់អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ សុជាតិ ជឿជាក់ថាមហាជនក៏ដូចជាអ្នកគាំទ្រប្រហែលជាធ្លាប់ជ្រាបហើយថា ពួកគេបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនៅតែល្អស្និទ្ធស្នាលគ្នាខ្លាំងដដែល។
ជាពិសេស កាលពីថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ ដែលជាថ្ងៃខួបកំណើតរបស់អ្នក យុគ ចិន្តា ស្រាប់តែអ្នកនាង គង់ សុជាតិ បាននាំយកនំខេក ព្រមទាំងបាច់ផ្កាយ៉ាងស្រស់ស្អាត មក Surprise ដល់កន្លែងធ្វើការរបស់ យុគ ចិន្តា ហើយក៏បានថតរូបជាមួយគ្នា បង្ហាញកាយវិការស្និទ្ធស្នាលបែបមិត្តភក្ដិយ៉ាងផ្អែមល្ហែមខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នៅពេលដែលរូបភាពតារាស្រីទាំងពីរនាក់ បានបង្ហោះលើបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនបានចូលទៅខមិនផ្ញើពាក្យជូនពរក្នុងថ្ងៃកំណើតដល់អ្នកនាង យុគ ចិន្តា ជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]