ភ្នំពេញ៖ ពិតណាស់ ឲ្យតែនិយាយពី រាជ្ជនីក្រមា ជឿជាក់ថា បងប្អូនខ្មែរស្ទើរតែទាំងអស់ហើយ ស្គាល់ថា កញ្ញា មាន សូនីតា ដោយសារតែ ថ្វីដៃនិង គំនិតបង្កើតថ្មី ដោយយកក្រមាទៅច្នៃ​ ធ្វើជាគ្រឿងតុបតែងផ្សេងៗ បង្កើនសោភ័ណ្ឌភាព កាន់តែខ្លាំង។

ជាងនេះទៅទៀត ប្រសិនបើងាកទៅមើល សម្រស់តារាស្រីរូបនេះវិញ ស្រស់ស្អាតខ្លាំង ដោយសារតែ រូបនាងមានទម្រង់មុខ ប្រជាប្រិយ ថែមទាំងញញឹមស្រស់បង្ហាញភាពទន់ភ្លន់ សុភាពរាបសា ពីខាងក្នុងមកជាមួយ មិនតែប៉ុណ្ណោះ ប្រសិនបើ ងាកទៅមើល ការតុបតែងស្លៀកពាក់វិញ តារាស្រីរូបនេះ ក៏មានគ្រប់រសជាតិ ទាំងស៊ិចស៊ី ទាំងស្រគត់ស្រគុំ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះតារាស្រីរូបនេះ បានធ្វើឲ្យហ្វេនស្រឡាំងកាំងមើលមិនស្គាល់តែម្ដង ក្នុងការតុបតែមុខបែបហ្វេសសិន ជាមួយនឹងឈុតរ៉ូបរចនាឡើងយ៉ាងប្លែក ចេញជារូបរាងមេអំបៅពណ៌ខ្មៅ ពិតជាទាក់ទាញ ខុសប្លែកដាច់ពីរាល់ដង អ្នកទស្សនាមើលហើយមើលទៀត មិនចង់ស្គាល់ថាជា មាន សូនីតា សោះ៕

សូមទស្សនារូបភាពខាងក្រោម៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា