រាជធានីភ្នំពេញ ៖ ពិតណាស់ បណ្តាអ្នកគាំទ្រ បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ កញ្ញា រ៉េត សារីតា ធ្លាប់ជ្រាបរួចមកហើយថា រូបនាង ធ្លាប់បានបើកបង្ហាញមុខគូស្នេហ៍ខ្លួន ជាជនបរទេសកំពុងធ្វើការនៅទឹកដីកម្ពុជា ក្រោយពេល បញ្ចប់ការប្រកួត Miss Universe នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុននេះ។
យ៉ាងណាមិញ បន្ទាប់ពី បង្ហាញមុខរួចហើយនោះ គេឃើញ អ្នកទាំងពីរ តែងបណ្តើរគ្នាចូលរួមក្នុង កម្មវិធីល្បីៗជាច្រើន ជាពិសេសគឺ ក្នុងវិស័យហ្វេសសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសទៅទៀត ថ្មីៗនេះ ក្នុងថ្ងៃមង្គលតារាម៉ូដែល ទឹម រដ្ឋា គេក្រឡេកឃើញ តារាស្រីរូបនេះ បណ្តើរដៃគូបរទេសរបស់ខ្លួន ចូលក្នុងវ៉ូងសិល្បខ្មែរ យ៉ាងបើកចំហជះចំហាយផ្អែមល្អែម ធ្វើឲ្យហ្វេនៗញញឹមបិទមាត់មិនជិត ព្រមទាំងសរសើរមិនផុតពីមាត់ សាកសមនឹងគ្នាខ្លាំងថែមទៀតផង លើសពីនេះទៅទៀត សង្សាររបស់តារាស្រីរូបនេះ ក៏ត្រូវគេស្គាល់ថាជា មិត្តភក្តិជិតស្និទនឹងស្វាមីរបស់តារាស្រី ទឹម រដ្ឋា ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]