ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀងស្រីកញ្ញា អ៉ីវ៉ា ប្រិយមិត្តបានដឹងហើយថានាងពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនគ្រប់ទិសទី។ ជាពិសេស រាល់បទចម្រៀងរបស់នាង សុទ្ធសឹងតែពីរោះៗគួរឲ្យចង់ស្ដាប់ ហើយបទនីមួយៗក៏ពេញនិយមមានមិត្តៗយុវវ័យចូលចិត្តផងដែរ។ មិនតែប៉ុណ្ណោះ បើនិយាយដល់ការងារ គេឃើញនាងមានភាពមមាញឹកខ្លាំងសឹងគ្មានពេលទំនេរនោះទេ។
លើសពីនេះទៅទៀត ក្រៅពីអាជីពជាតារាចម្រៀងកញ្ញា អ៉ីវ៉ា នៅឆ្លៀតបើកហាង និងបង្ដើតរបរលក់តាមអនឡាញទៀតផង។ ក្នុងនាមជាតារាស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង គេសង្កេតឃើញតារារូបនេះនៅតែបន្តប្រជីវិតបែបសាមញ្ញធម្មតា មិនចូលចិត្តធ្វើខ្លួនឡូយឆាយប៉ុន្មានឡើយ។ ហើយរាល់ការស្លៀកពាក់ និងតែងខ្លួនក៏និយមរៀបចំខ្លួនបែបឃ្យូតៗ មើលទៅគួរឲ្យស្រលាញ់តែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះកញ្ញា អ៉ីវ៉ា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមក៏ដូចជាហ្វេននាងផ្ទាល់លាន់មាត់សរសើរគ្រប់ៗគ្នា ខណៈដែលនាងតែងខ្លួនស្លៀកឈុតខ្លី ពណ៌លឿង ហើយម៉ូតសាមញ្ញប៉ុណ្ណោះ ប៉ុន្តែធ្វើឲ្យនាងកាន់តែស្រស់ស្អាត មានភាពលេចធ្លោ និងមានមន្តស្នេហ៍តែម្ដង។ ម្យ៉ាងវិញទៀត រូបរាងនាងក៏ស្លីម ស្បែកក៏សខ្ចី សាកសមនឹងឈុតដែលស្លៀកនោះខ្លាំងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]