រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាស្រីសម្លេងស្រួយ កញ្ញា មាន សូនីតា កំពុងធ្វើឲ្យស្រទាប់យុវវ័យផ្ទុះការចាប់អារម្មណ៍លើរូបនាងជាខ្លាំង ខណៈនៅលីវសោះ រូបនាងអាចដើរលេងកម្សាន្តច្រើនប្រទេស ហើយថែមទាំង មានជំនួញក្នុងដៃមិនតិចថែមទៀតផង។

យ៉ាងណាក្តី ក្នុងថ្ងៃកំណើតកាលពីប៉ុន្មានខែមុននេះ ក្រោយពេល រូបនាងត្រូវគេSurpriseឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារ រីឯមុខមាត់ម្ចាស់កាដូ ក៏មិនត្រូវបានបញ្ចេញ ដែលធ្វើឲ្យហ្វេនៗសង្ស័យថា ម្ចាស់កាដូអាចជាមនុស្សពិសេសហើយ បានជាហ៊ានដល់ថ្នាក់ ទិញរថយន្តថ្មីស្រឡាងកាដូឲ្យថ្នាក់នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ថ្មីៗនេះ ស្រាប់តែ តារាស្រី មាន សូនីតា ធ្វើឲ្យហ្វេនៗកាន់តែស្រឡាំងកាំង បន្ទាប់ពីបានឃើញវីដេអូមួយលើបណ្តាញ TikTok ដោយតារាសម្តែង សារ៉ាយ សក្ខណា និយាយថា «ខ្ញុំមានកូន២ហើយ» រីឯ តារាស្រី មាន សូនីតា និយាយថា «ខ្ញុំជិតមានប្តីហើយ»៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
  កញ្ញា មាន សូនីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា