កំពត៖ ពិតណាស់ តារាចម្រៀងដ៏ល្បីឈ្មោះ លោក នី រតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ។
យ៉ាងណាមិញ បើងាកមកមើលជីវិតរស់នៅក្នុងគ្រួសារ លោក នី រតនា វិញ បន្ទាប់ពីមានកូនស្រី រូបលោក និងភរិយា តែងតែថតរូបបង្ហោះជុំគ្រួសារ បង្ហាញពីសុភមង្គល និងស្នាមញញឹមនៅបណ្ដាញសង្គមជានិច្ច។ ទន្ទឹមនឹងមានសុភមង្គលមកដល់ពេលនេះ កូនស្រីតារារូបនេះ ក៏ជាចំណែកមួយដ៏ធំសម្រាប់ជីវិតប្ដីប្រពន្ធ តារាចម្រៀងរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដេង ថ្មីៗនេះ លោកក៏មិនភ្លេច បង្ហាញពីសេចក្តីសុខក្នុងគ្រួសារឲ្យហ្វេនៗបានឃើញនោះឡើយ ដោយលោក បាននាំភរិយានិងកូនស្រីធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពត មុនពិធីបុណ្យចូលឆ្នាំមកដល់ ព្រមទាំងបង្ហោះរូបភាពគ្រួសារស្អាតៗ មើលទៅពិតជាមានសុភមង្គលខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]